អ្នកគាំទ្រម្ចាស់ផ្ទះប្រេស៊ីល ប៉ះទង្គិចហិង្សាជាមួយអ្នកគាំទ្រអាហ្សង់ទីន

40

ការចាប់ផ្តើមនៃការប្រកួតជម្រុះ World Cup រវាងប្រេស៊ីល និងអាហ្សង់ទីន ត្រូវបានពន្យារពេលកន្លះម៉ោងព្រឹកថ្ងៃពុធនេះ បន្ទាប់ពីប៉ូលិសបានប៉ះទង្គិចជាមួយអ្នកគាំទ្រនៅកីឡដ្ឋាន Maracana ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ អ្នកគាំទ្រម្ចាស់ផ្ទះ និងអ្នកគាំទ្រអាហ្សង់ទីន បានចាប់ផ្តើមវាយតប់គ្នា អំឡុងពេលលេងភ្លេង

 

ជាតិដែលជំរុញឱ្យប៉ូលីសប្រេស៊ីលចេញធ្វើអន្តរាគមន៍ តែមានការតបតរមកវិញពីអ្នកគាំទ្រអាហ្សង់ទីនដោយគប់វត្ថុរឹងផ្សេងៗ ថែមទាំងកៅអី មកលើប៉ូលីស។ ក្រុមអាហ្សង់ទីនដឹកនាំដោយ Lionel Messi បានព្យាយាមដើរទៅនិយាយជាមួយអ្នកគាំទ្រ រួមជាមួយកីឡាករប្រេស៊ីលផងដែរ មុនពេលកីឡាករទាំងត្រូវបានបញ្ជូនចូលបន្ទប់ផ្លាស់សម្លៀកបំពាក់វិញដើម្បីការពារសុវត្ថិភាព។ ក្រុមជើងឯកពិភពលោក 2022 នៅកាតា អាហ្សង់ទីនបានយកឈ្នះម្ចាស់ផ្ទះប្រេស៊ីល 1-0 ដោយគ្រាប់បាល់តែតបញ្ចូលទីរបស់ខ្សែការពារ Nicolas Otamendi មុនពេលដែលម្ចាស់ផ្ទះបាត់បង់កីឡាករម្នាក់នៅពេលខ្សែបម្រើ Newcastle, Joelinton ទទួលបានកាតក្រហមនៅនាទីទី 82។ ជ័យជំនះនេះធ្វើឱ្យអាហ្សង់ទីនត្រលប់ទៅឈរលើគេវិញមាន 15 ពិន្ទុខណៈអ៊ុយរូហ្កាយបន្តឈរលេខ 2 មាន 13 ពិន្ទុក្រោយយកឈ្នះបូលីវៀ 3-0 ចំណែកឯប្រេស៊ីលឈរលេខ 6 មាន 7 ពិន្ទុ៕

 

advanced-floating-content-close-btn