ក្រោយឈ្នះពានយប់មិញ Inter កាន់តែជិតបំបែកកំណត់ត្រារបស់ Juventus

បន្ទាប់ពីឈ្នះពានរង្វាន់ Italian Super Cup កាលយប់មិញក្រុម Inter Milan បានក្លាយជាក្រុមទី២ នៅលីគកំពូលអុីតាលី ដែលឈ្នះពានរង្វាន់ច្រើនជាងគេ និងតាមជិតទាន់កំណត់ត្រារបស់ក្រុម Juventus។ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Italian Super Cup ក្រុម Inter Milan បានយកឈ្នះក្រុម Napoli ក្នុងលទ្ធផល ១-០។ ក្រោយឈ្នះពានរង្វាន់នេះក្រុម Inter Milan បានរំកិលមកចំណាត់ថ្នាក់ទី២ ជាក្រុមដែលឈ្នះពានរង្វាន់ Italian Super Cup ច្រើនបំផុត បន្ទាប់ពីក្រុម Juventus ដែលធ្លាប់ឈ្នះពានរង្វាន់នេះ៩លើក ខណៈ Inter Milan ឈ្នះ៨ លើក និងក្រុម AC Milan ឈ្នះ៧ លើក គិតចាប់តាំងពីឆ្នាំ១៩៨៨ ក្រោយពានរង្វាន់នេះត្រូវបានបង្កើតឡើងមានតែក្រុមខ្លាំងតែ៣ខាងលើនេះទេ។

ពានរង្វាន់ Italian Super Cup ជាពានរង្វាន់ដែលតម្រូវឲ្យក្រុមម្ចាស់ជើងឯករងលីគកំពូលអុីតាលី Serie A ត្រូវជួបគ្នាជាមួយម្ចាស់ពានរង្វាន់ Coppa Italia ដែល​មាន​តែ​ក្រុម​២​ប៉ុណ្ណោះ​ប្រកួត​ប្រជែង​ ប៉ុន្តែ​នៅឆ្នាំ២០២៣ រូបមន្តក្នុងការប្រកួតមានការកែប្រែដោយតម្រូវឲ្យមានក្រុម​៤ ដែល​មាន​ក្រុម​ម្ចាស់ជើងឯក ក្រុមម្ចាស់ជើងឯករងលីគ​ Serie A និង Coppa Italia ត្រូវប្រកួតជម្រុះជុំគ្នា។

ការប្រកួតនៅឆ្នាំ២០២៤ ពានរង្វាន់ Italian Super Cup មាន៤ក្រុម ចូលរួមប្រកួតក្នុងនោះក្រុម Napoli ជាម្ចាស់ជើងឯក Serie A កាលពីរដូវកាលមុន ក្រុម Lazio ជាម្ចាស់ជើងឯក Serie A ជាម្ចាស់ជើងឯករង ហើយក្រុម Inter Milan ជាម្ចាស់ជើងឯកពានរង្វាន់ Coppa Italia។ ក្រុម Fiorentina ជាម្ចាស់ជើងឯករងពានរង្វាន់ Coppa Italia។ ប្រសិនបើក្រុម​មួយឈ្នះទាំងពាន Serie A និង Coppa Italia នោះការប្រកួតក្នុងពានរង្វាន់ Supercoppa គឺត្រូវសម្រេចយកម្ចាស់ជើងឯក Serie A និងត្រូវប្រកូតជាម្ចាស់ជើងឯករង Coppa Italia យកតែម្ដង៕

The post ក្រោយឈ្នះពានយប់មិញ Inter កាន់តែជិតបំបែកកំណត់ត្រារបស់ Juventus appeared first on zoo666.


Source: News from Zoo666

National