FA ចោទប្រកាន់ Sandro Tonali ជុំវិញការបំពានច្បាប់ភ្នាល់នៅ Premier League

166

ខ្សែបម្រើ Newcastle United កីឡាករអ៊ីតាលី Sandro Tonali ត្រូវបានចោទប្រកាន់ដោយសមាគមកីឡាបាល់ទាត់អង់គ្លេស FA នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ជុំវិញការបំពានច្បាប់ភ្នាល់ក្រោយការផ្លាស់មកកាន់ Premier League។

កីឡាករវ័យ 23 ឆ្នាំរូបនេះកំពុសអនុវត្តការដាក់ពិន័យ 10 ខែដែលចោទប្រកាន់ដោយសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីកាលពីខែតុលា បន្ទាប់ពីត្រូវបានគេរកឃើញថាបានបំពានច្បាប់ភ្នាល់នៅពេលកំពុងប្រកបអាជីពជាមួយ AC Milan ។

FA បានឱ្យដឹងក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ខ្សែបម្រើ Newcastle រូបនេះ បានបំពានច្បាប់របស់ FA នៅចំនុច E8 ដល់ទៅ 50 លើកក្នុងការភ្នាល់ចន្លោះថ្ងៃទី 12 ខែសីហាដល់ថ្ងៃទី 12 ខែតុលា ឆ្នាំ 2023។ FA បានឱ្យដឹងទៀតថា Sandro Tonali នៅមានពេលដល់ថ្ងៃទី 5 ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់នេះ។

Newcastle បាននាំយក Tonali កាលពីខែកក្កដាឆ្នាំមុនក្នុងតម្លៃផ្ទេរ 70 លានអឺរ៉ូ ក្លាយជាកីឡាករអ៊ីតាលីដែលមានតម្លៃផ្ទេរខ្ពស់បំផុត។ តែក្រោយមក Sandro Tonali ត្រូវបានចោទប្រកាន់ដោយសហព័ន្ធបាល់ទាត់អ៊ីតាលីនៅថ្ងៃទី 12 ខែតុលា និងទទួលរងការពិន័យពីរសប្តាហ៍បន្ទាប់មក ដែលប៉ះពាល់ដល់ការបង្ហាញខ្លួនរដូវកាលដំបូងនៅ Newcastle បានត្រឹម 8 ប្រកួត ក៏ដូចជាអវត្តមានពីការប្រកួតបាល់ទាត់អឺរ៉ុបជាមួយក្រុមជម្រើសជាតិអ៊ីតាលីឆ្នាំនេះផងដែរ៕

The post FA ចោទប្រកាន់ Sandro Tonali ជុំវិញការបំពានច្បាប់ភ្នាល់នៅ Premier League appeared first on zoo666.


Source: News from Zoo666

advanced-floating-content-close-btn