Gavi ត្រូវសម្រាកពេញរដូវកាល ខណៈការលេងនៅ Euro 2024 ក៏ពុំទាន់ច្បាស់

45

ខ្សែបម្រើ Barcelona វ័យក្មេង Gavi នឹងត្រូវទទួលការវះកាត់របួសសសៃពួររបស់ខ្លួន ដែលនឹងត្រូវអវត្តមានច្រើនខែ។ កីឡាករវ័យ 19 ឆ្នាំរូបនេះ ត្រូវបានផ្លាស់ប្តូរចេញពីទីលាន អំឡុងជ័យជំនះរបស់អេស្ប៉ាញ 3-1 លើហ្សកហ្ស៊ី កាលពីថ្ងៃអាទិត្យនៃការប្រកួតជម្រុះ Euro 2024 បន្ទាប់ពីហក់យកបាល់ខុសបច្ចេកទេសដោយខ្លួនឯង។ ការថតធ្វើតេស្ត

 

បញ្ជាក់ថា សសៃពួរជើងស្តាំរបស់ Gavi ត្រូវដាច់រហែកទាំងស្រុង ខណៈរបួសនេះត្រូវបានគេរំពឹងថា Gavi នឹងមិនអាចត្រលប់មកប្រកួតវិញបានឡើយរដូវកាលនេះ ហើយឱកាសបង្ហាញខ្លួននៅ Euro 2024 ក៏ស្ថិតក្នុងមន្ទិលផងដែរ។ របួសសសៃពួរនេះ បើតាមបច្ចេកទេសក្រោយវះកាត់ អ្នកជំងឺត្រូវសម្រាកមិនអាចចូលលេងបានយ៉ាងហោចណាស់ 10 ខែ។

Gavi បានចូលលេងសរុប 119 ហើយឱ្យ FC Barcelona ស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងប៉ះបញ្ជូនបាន 12 បាល់ ខណៈដែលនៅក្រុមជម្រើសជាតិអេស្ប៉ាញគេបង្ហាញខ្លួនបាន 27 លើក ស៊ុតបញ្ចូលទី 5 គ្រាប់។ រដូវកាលមុន Gavi គឺជាកម្លាំងសំខាន់របស់ Barcelona ដែលឈ្នះជើងឯក La Liga។

គ្រូបង្វឹកអេស្ប៉ាញលោក Luis de la Fuente បានហៅជ័យជំនះលើហ្សកហ្ស៊ីជាជ័យជំនះដ៏ជូចត់បំផុតក្នុងជីវិតរបស់លោកដោយសារតែរបួសរបស់ Gavi ក្រោយលេងបានត្រឹម 26 នាទី៕

 

 

The post Gavi ត្រូវសម្រាកពេញរដូវកាល ខណៈការលេងនៅ Euro 2024 ក៏ពុំទាន់ច្បាស់ appeared first on zoo666.

Source: News from Zoo66

advanced-floating-content-close-btn